ស៊ែរឲ្យប្រុងប្រយ័ត្នផង! ស្អាតតែរូប មើលចិត្តមិនដឹង សុំ​ផ្ទះគេ​ស្នាក់​នៅហើយ ពេល​ម្ចាស់​ដេកលក់​ លួច​លុយ​ខ្ទេច​

0
96
Loading...

ភ្នំពេញ ​៖ នារី​ស្រស់​ប្រិមប្រិយ​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់ លួច​លុយ​គេ ក្រោម​លេស​ល្បិចកល​មកសុំ​ផ្ទះ​ដេក​ស្នាក់នៅ​មួយរយៈ​។ ហេតុការណ៍នេះ​បាន​​កើត​ឡើង​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

Loading...

ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើ​ឈ្មោះ ម៉ឺន ស្រី​ណែ​ត អាយុ​២១​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់​នៅ​ចល័ត​តាម​បន្ទប់​ផ្ទះជួល​នានា​ ក្នុង​រាជធានី​ភ្នំពេញ​។​ លោក កន ឆ​ង់ អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ​ឯកជន លី​ដ ជា​ជនរងគ្រោះ​ក្នុង​ករណី​នេះ​បាន​និយាយ​ថា កាលពី​វេលា​យប់​ទៀបភ្លឺ​ ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៩ គាត់​កំពុងតែ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១​ ភូមិ​ត្រពាំង​ឈូក

សង្កាត់​អូរ​បែកក្អម ក៏បាន​ជួប​​​ជនសង្ស័យ​មក​សុំ​ដេក​ស្នាក់នៅ​ជា​មួយ គាត់​បាន​យល់​ព្រមឲ្យ​មក​ដេក​ស្នាក់នៅ​ជាមួយ​តាម​ការសុំ​ស្នាក់នៅ​របស់​នាង ដោយ​យល់ថា​ ជា​មិត្តភ័ក្ដិ​របស់​ក្មួយប្រុស​។ ជនរងគ្រោះ​បាន​បន្តថា លុះ​៣​ថ្ងៃក្រោយ​មក ​នៅ​ថ្ងៃ​ទី​២៧ គាត់​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ​បាន​ឃើញ​ក្មួយប្រុស​គាត់​កំពុង​ដេកលក់ ឯ​នាង​កំពុង​អង្គុយ​នៅក្បែរនោះ​។ នៅពេលនោះ ​គាត់​ក៏បាន​ដេក​ក្បែរ​ក្មួយ ​រួច​ក៏បាន​ប្រាប់​ឲ្យ​នាង​យក​លុយ​ក្នុង​កាបូប​១​ម៉ឺន​រៀល​ទៅ​ទិញ​ម្ហូប​សម្រាប់​អាហារ​ថ្ងៃ​ត្រង់។

ចំណែក​​​ជនសង្ស័យ​​​ ពេល​ត្រឡប់​ពី​ទិញ​ម្ហូប​វិញ​ មកដល់​ផ្ទះ​ឃើញ​ពូ​ និង​ក្មួយ​កំពុង​ដេក​លង់​លក់​ ក៏បាន​បើក​កាបូប​លួច​យកលុយ​អស់​ចំនួន​៤០០​ដុល្លារ​ ហើយ​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង​ក្នុង​គ្រា​នោះ​។​ ជនរងគ្រោះ​នៅពេល​ភ្ញាក់ពីដេក​ងើបឡើង​អត់​ឃើញ​នាង​ ស្ទុះ​មក​បើក​កាបូប​មើល​ បាត់​លុយ​អស់​រលីង ​ទើប​ដឹង​ថា នាង​ជា​ចោរលួច​លុយ ក៏បាន​ព្យាយាម​តាម​ស្វែង​រក​រហូតដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​យប់ ក៏បាន​ប្រទះ​ឃើញ​នាង​ជនសង្ស័យ​កំពុង​អង្គុយ​នៅលើ​រ៉ឺម៉ក​កង់​បី នៅ​ម្តុំ​មុខ​សួនច្បារ​ពោធិ​ចិន​តុង ទើប​នាំខ្លួន​មក​ប្រគល់ឲ្យ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ​និង​បាន​ដាក់​ពាក្យ​ប្តឹង​តែម្តង​៕ប្រភព៖កម្ពុជាថ្មី

Loading...
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here