ប្រច័ណ្ឌប្រពន្ធនិយាយទូរស័ព្ទជាមួយអ្នកផ្សេង ប្ដីយកកន្ត្រៃ​ចាក់​ប្រពន្ធជាច្រើនកន្លែង…

0
23
Loading...

កំពង់ស្ពឺ ​៖ ​ បុរស​ម្នាក់​កើត​ចិត្ត​ក្ដៅក្រហាយ​ឆេះរោ​លរាលរាប់មុឺនអង្សារភ្លើង​ប្រច័ណ្ឌ​ បានយក​កន្ត្រៃ​ចាក់ទៅលើ​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស នៅ​ ចំណុ​ច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩​។​

Loading...
Loading...

ជនសង្ស័យ​ជាប្ដី​មានឈ្មោះ ញ៉ែម សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ស្រ្ដីជាប្រពន្ធ​រងគ្រោះ​ឈ្មោះ ឡុង ពៅ អាយុ​៣២​ឆ្នាំ រស់នៅ​ផ្ទះជួល​ ជាមួយ​គ្នា​។

​តាមការអះអាង​របស់ស្រ្ដីជាប្រពន្ធបានរៀបរាប់ថានៅ​មុនពេល​កើតហេតុ ជនល្មើស​(ប្ដី)​ ​បាន​រក​រឿងឈ្លោះប្រកែក​គ្នា​ ដោយសារ​តែគាត់ចោទ​​ប្រពន្ធ​ថាមួយថៃ្ងៗគឹតតែនិយាយ​ទូរស័ព្ទ​ដោយប្រេីសម្ដី​ផ្អែមល្ហែម​ជាមួយ​បុរស​ផ្សេង ដោយសា​រប្រពន្ធប្រកែកថាអ្នកស្គាល់គ្នាគេសួរសុខទុក្ខក៏​មិនបានដែរអី? ប្ដីកើត​ទុក្ខមិនសុខចិត្ដភ្លើង​ប្រច័ណ្ឌ​ភ្នំភ្លើង​ផ្ទុះឡេីង​កំដៅ1000​ អង្សារបានស្ទុះយក​កន្ត្រៃ​ចាក់ទៅលើ​ប្រពន្ធ​របស់ខ្លួន​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង​។

ក្រោយ​ហេតុការណ៍​ខាងលេី​ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ឃុំត្រែងត្រយឹង ​ឃាត់ខ្លួន​ប្ដីដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here