នាង SUlli បានរងការរិះគន់សារជាថ្មី ដោយសារតែនាងមិនពាក់អាវត្រនាប់ នៅទីសាធារណៈ (មានវីដេអូ)

0
17
Loading...

ប្រទេសកូរ៉េ៖ កាលពីពេលថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀង f(x) បានបង្ហោះវីដេអូខ្លីមួយ នៅលើគណនីសង្គមផ្ទាល់ខ្លួននាង ។ នៅក្នុងវីដេអូនោះ នាង Sulli បានពាក់អាវខ្លីពណ៏ផ្កាឈូក ដោយមិនបានពាក់អាវក្នុងនោះទេ ។ សកម្មភាពរបស់តារាចម្រៀងស្រីរូបនេះ បានដាស់អារម្មណ៏អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសពលរដ្ឋកូរ៉េខាងត្បូង ឲ្យបញ្ចេញមតិរិះគន់

Loading...
Loading...

មិនឈប់ឈរ ។ ភាគច្រើននោះបានរិះគន់ថា Sulli បានល្មើសនឹងសីលធម៏ និងជះឥទ្ធិពលអវិជ្ជមានដល់ក្មេងៗជំនាន់ក្រោយ ។ ការរិះគន់ធ្ងន់ៗនេះសង្កេតឃើញនៅលើវិបសាយកូរ៉េ SportTV និង OSEN មានដូចជា៖ « សូម្បីតែជនបរទេសក៏មិនស្លៀកពាក់យ៉ាងដូចនេះដែរ នាង Sulli គួរតែទៅរស់នៅព្រៃអាម៉ាហ្សូនទៅ» ។ ប៉ុន្តែក៏មានមតិការពារនាងដែរដូចជា៖ «ប្រសិនបើនាងជឿជាក់និងធ្វើបែបនេះហើយ គ្នានរណាហាមឃាត់នាងបានឡើយ… ស្លៀកពាក់បែបនេះអាចមិនល្អ ប៉ុន្តែគ្រប់គ្នាមានជម្រើស រៀងៗខ្លួន» ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here