ឪពុកបង្កើតរំលោភកូនស្រីនៅរំលងអាធ្រាតបាន១ដង ពេលយប់លូនចូលមុងកូនស្រី ស្ទាបអង្អែល រួចចាប់រំលោភទៀតស្រាប់តែ…

0
22
Loading...

ស្រុកកំរៀង ៖ ឪពុកល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទាក់ទិនករណី រំលោភកូនស្រីខ្លួន ដែលមិនទាន់ គ្រប់អាយុ បានសម្រេចម្តងហើយ ចង់បានម្តងទៀត នាងទ្រាំមិនបាន ក៏ប្រាប់អ្នកជិតខាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅ ក្រុមទី០៤ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

Loading...
Loading...

បុរសជាឪពុក ឈ្មោះ ថោង សុភី ភេទប្រុស អាយុ ៤១ឆ្នាំ។ តាមបណ្តឹងរបស់ ឈ្មោះ ថោង សុភីម ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កសិករ មកប្តឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានទៅ រាំអក់កាដង់ ការគេនៅម្តុំ ភូមិស្រងបឡៅទង់ ឃុំកំរៀង ស្រុកកំរៀង រហូតមកដល់ ម៉ោង ២៣និង៣០ នាទី ខ្លួនក៏បាន ត្រឡប់មកផ្ទះវិញ ប៉ុន្តែខ្លួនមិនបាន ស្រាតខោអាវ ចេញទេ ដោយស្លៀក ខោខៅបូយ និងពាក់អាវពីរជាន់ ដេកជាមួយ ប្អូនប្រុសពៅ របស់ខ្លួន អាយុ ០៩ឆ្នាំ។

ឪពុកខ្លួនបានដេក ជាមួយប្អូនស្រី អាយុ ១២ឆ្នាំ គ្រែម្នាក់មួយ ដោយអស់កំលាំងពេក ក៏ដេកលក់ តែម្តងទៅ លុះដល់ម៉ោង ១និង០០ នាទី រំលងអាធ្រាត ឈានចូល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ខ្លួនភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញ ឪពុកបានងើប ចេញពីលើខ្លួន ហើយឪពុក ស្លៀកខោលីអូ ចំណែកខ្លួន ស្រាតមួយលែ្វង ខាងក្រោម ដោយខោ ខៅបូយខ្លួន នៅចុងជើង ហើយឪពុក បានដើរទៅដេក នៅគ្រែ របស់គាត់វិញ ហើយខ្លួន បានសួរ ទៅពុកខ្លួនថា ពុកធ្វើចឹងធ្វើអី ហើយឪពុក មិនបានតបទេ ហើយខ្លួន មិនហ៊ានដេកទេ ខឹងចង់រត់ចេញពីផ្ទះ តែអាណិតប្អូន រហូតជិតភ្លឺ បានហ៊ានដេក។

លុះព្រឹកឡើង ឪពុកបានទៅ ធ្វើការធម្មតា ហើយខ្លួន មិនទាន់បាន ប្រាប់នរណាទេ រហូតដល់យប់ម៉ោង ២០និង០០ នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ប្អូនៗខ្លួន បានដេកលក់អស់ទៅ ហើយក៏បិតភ្លើង ស្រាប់តែឪពុក បានមកចូល ក្នុងមុងខ្លួន ហើយបាន ស្ទាបអង្អែល ពេញខ្លួនប្រាណ របស់ខ្លួន ហើយខ្លួន បានស្រែកថា ពុកធ្វើចឹងធ្វើអី ហើយឪពុក បាននិយាយថា ង៉ែងកុំមាត់ ហើយខ្លួន ឃើញសភាព មិនស្រួល ខ្លួនក៏បាន រត់ចេញ រហូតជិតភ្លឺ បានហ៊ានចូលដេក។ រហូតដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ខ្លួនក៏បាន ប្រាប់អ្នកជិតខាង ឈានទៅដាក់ ពាក្យបណ្តឹង តែម្តង៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here