កាន់តែធ្ងន់.កហើយ! ស្រ្តីរងគ្រោះជាប្រពន្ធដែលភ័យដល់សន្លប់ច្រើនលើកច្រើនសា ទីបំផុតត្រូវរលូតកូនក្នុងផ្ទៃថែមទៀត ដោយសារមន្ត្រីនគរបាលទំនើងផ្កាយ១ ដេញបាញ់៥គ្រាប់

0
26
Loading...

Loading...

ភ្នំពេញ៖ ស្រ្តីជាប្រពន្ធមានការស្លុតរន្ធត់ រហូតសន្លប់ស្មារតីជាច្រើនលើកច្រើនសា ដោយសារមន្ត្រីនគរបាលទំនើងផ្កាយ១ ដេញបាញ់៥គ្រាប់ ទីបំផុតត្រូវបាត់បង់ទារកក្នុងផ្ទៃថែមទៀតផង (រលូតកូន) ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះកាន់តែរន្ធត់ឈឺបាន់ថែមមួយកម្រិតទៀត ។

Loading...

ក្រោយពីមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលកើតឡើង ដោយមន្ត្រីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌពាក់ផ្កាយ១ម្នាក់បានផឹកស្រាស្រវឹងជោកជាំ រួមនឹងបក្ខពួកម្នាក់ទៀត បានបើករថយន្តដេញបាញ់រះលើរថយន្តប្តីប្រពន្ធ២ចំនួន៥គ្រាប់ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បណ្តាលឲ្យខូចខាតរថយន្តរបស់ជនរងគ្រោះយ៉ាងដំណំ ហើយជនរងគ្រោះជាប្រពន្ធមានការភិតភ័យរហូតសន្លប់បាត់បង់ស្មារតី ត្រូវក្រុមគ្រួសារដឹកបញ្ជូនទទៅសង្គ្រោះនៅមន្ទីរពេទ្យនេះជាបន្ទាន់នោះ តាមរយៈការឡាយវីដេអូ ថ្មីៗនេះ លោក K01 បានបញ្ជាក់ថា លោកបានជួបជាមួយប្តីប្រពន្ធជនរងគ្រោះ ហើយជនរងគ្រោះជាប្តីបានប្រាប់លោក ទាំងក្តុកក្ដួលថា៖ «នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ប្រពន្ធរបស់លោកមានការភិតភ័យជាខ្លាំងរហូតសន្លប់ជាច្រើនលោកច្រើនសាទៀត ត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយអ្វីដែលធ្វើឲ្យប្តីប្រពន្ធរបស់លោក និងក្រុមគ្រួសាររន្ធត់ចិត្តកាន់តែខ្លាំងនោះ គឺតំណក់ឈាមប្តីប្រពន្ធលោក(ទារក) ក្នុងផ្ទះរបស់ប្រពន្ធលោកបានរលូតទៅហើយ »។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ១០១៩ លោកឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹងបានបើករថយន្ដម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5153 តាមរករឿងជនរងគ្រោះ២នាក់ប្ដីប្រពន្ធបើករថយន្ដម៉ាក Rang Rover ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4448 តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាប់តែចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់រះទៅលើរថយន្ដជនរងគ្រោះ ៥គ្រាប់ជាប់ៗគ្នា បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ ប៉ុន្ដែសំណាងល្អ មិនបង្កឲ្យជនរងគ្រោះទាំង២នាក់ ប៉ះពាល់អាយុជីវិត តែស្ដ្រីជាប្រពន្ធភ័យពេក បានដួលសន្លប់ត្រូវដឹកបញ្ជូនភា្លមៗ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ចំណែកជនបង្កទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ភ្លាមៗផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here