សុំខ្លាចហើយ!!! ចរិកមនុស្សមួយចំនួន នរណាចង់ងាប់អី ក៏ងាប់ទៅ សំខាន់មិនមែនបងប្អូនអញ គ្រួសារអញផង…

0
29
Loading...

Loading...

នៅក្នុងពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានការចែករំលែកតៗគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែសកម្មភាពដ៏សែនទើសភ្នែករបស់បងប្អូនខ្មែរយើងមួយចំនួន។បងប្រុសម្នាក់គាត់ត្រូវបានជួបគ្រោះថា្នក់ចរាចរណ៍ហើយមានរបួសធ្ងន់មែនទែន នៅកណ្តាលផ្លូវម្នាក់ឯង ជាមួយនិងម៉ូតូ ចំណែកជើងរបស់គាត់មើលទៅទំនងជាបាក់ហើយមានឈាមហូរពេញផ្លូវ ហើយនៅក្នុងពេលនោះដែរគាត់ខំព្រឹងស្រវាយកដៃច្រត់ម៉ូតូរបស់គាត់ហើយខំព្រឹងក្រោកឈរទាំងកំពុងតែឈឺចាប់ខ្លាំង

Loading...

ក្រលេកទៅមើលទិដ្ឋភាពនៅជំវិញកន្លែងកើតហេតុវិញ មានមនុស្សជាច្រើនបាននាំគ្នាឈរមើល និងឈរសើច អ្នកខ្លះឈរលេងទូរស័ព្ទ និងនិយាយគ្នាធ្វើប្រងើយចង់អ្នកណាងាប់មិចងាប់ទៅពីព្រោះមិនមែនជាបងប្អូនអញ មិនមែនជាប់សាច់ញ្ញាតិនិងអញ ។យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា”Bong Ya” បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” តថភាពប្រជាជនខ្មែរមួយចំនួន នរណាចង់ងាប់អី ក៏ងាប់ទៅ សំខាន់មិនមែនបងប្អូនអញ គ្រួសារអញផង យីពួកអាអត់កំណេីតនេះ”។សូមបងប្អូនពិចារណា និងបញ្ចេញមតិយោបល់ចំពោះពួកគាត់ផង..

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here