នោះ! រឿងប្អូនស្រីដែលត្រូវអ្នកលក់ជេរ ប្រមាថ កាត់ព្រឹកនោះ ស្រាប់តែ ស្រីអូន ថា 2ឆ្នាំក្រោយ…

0
25
Loading...

Loading...

មានចឹងដែរ! ក្រោយពីមានការបង្ហោះវិដេអូឃ្លីប ពាក់ព័ន្ធនឹងអ្នកលក់គ្រឿងអលង្កាម្នាក់ ជេរទៅកាន់អ្នកទិញមិនសំចៃមាត់ ធ្វើឲ្យមហាជនហួសចិត្ត ចំពោះអ្នកលក់ សំដីគ្មានសីលធម៏ ។ ដោយឡែកតាមវិដេអូឃ្លីបបានបង្ហោះកាលពីថ្ងៃទី១៥ ខែមករា នេះ មាននារីម្នាក់ គាត់បានឆាតទៅសួរតំលៃគ្រឿងអលង្កការផ្លាកទីន ព្រោះតែគាត់ចង់បាន ទើបគាត់ដាច់ចិត្តឆាត

Loading...

សួរម្តងជាពីរ ហើយមកពីគាត់មានលុយដែរ តែមិនទាន់គ្រប់ បើគេមានលុយគ្រប់គេមិនចាំបាច់ សួរដដែលៗ នោះដែរ។ បើនិយាយពីសំដីអ្នកលក់វិញ ដៀល ជេរ នេះឬសំដីអ្នកលក់? បើគេដឹងថាអ្នកសំដីបែបនេះ ក៏គ្មានអ្នកណាចង់ទៅសួរម្តងហើយម្តងទៀតនោះដែរ ហើយម្យ៉ាង មេត្តាជួយប្រើសំដីរបស់អ្នកឲ្យល្អបន្តិច អ្នកជាអ្នកលក់ បើអ្នកហ៊ានតែប្រើសំដីបែបនេះ គ្មាន

អ្នកណាម្នាក់ចង់ទិញរបស់អ្នកនោះទេ។គ្រាន់តែលឺសំដីអ្នកលក់ អាក្រក់បែបនេះ អ្នកនាងស្រីអូន ម្ចាស់ហាងសារ៉ាយសមុទ្រហាវ៉ៃ ក៏បានចូលមកខមិនផងដែរថា “ដូចជាពេកហេីយបងអ្នកលក់ ជេរហេីយដៀលគ្នាទៀត ថាមិនត្រូវឆ្នាំនេះគាត់គ្មានលុយទិញផ្លាកទីនបង តែ2ឆ្នាំក្រោយគាត់អាចហ្នឹងទិញពេជ្រពាក់ក៏ថាបាន កុំព្រោះតែខឹងតិចតួចមេីលងាយគេចឹងហ្មង”។

និងមាននារីម្នាក់ ក៏បានចូលមកខមិនដែរថា “វាមិនសមទេ ដែលអ្នកឯងដៀលគេ មើលងាយគេ ចឹងនោះ ម្យ៉ាងទៀតគ្នាក៏សុំទោសហើយ
នៅឆ្លៀតដៀលគ្នាថែមទៀត ។ លក់របស់សុទ្ធតែមានតំលៃ តែចរិកអ្នកលក់មិនបាន មួយចំណិតរបស់ឆ្កែខ្ញុំផង ។ លក់ដូរបែបនេះ ស្មើរនឹងវៃកំទិចឆ្នាំងបាយខ្លួនឯងទេ ខ្ញុំប្រាប់អោយដឹងទៅ ។សូមផ្ដាំផ្ញើរដល់អ្នកលក់ទាំងអស់កុំបានចរិកសំដីឈ្លើយពេក ក្រែងជាខ្មែរដូចគ្នាតើហី ខុសត្រូវតិចតួច អធ្យាស្រ័យ​អោយគ្នាទៅ ។

បើអ្នកលក់មានការយោគយល់អធ្យាស្រ័យ មានរួសរាយរាក់ទាក់នឹងបង្កើតទំនាក់ទំនងល្អជាមួយអ្នកទិញ នោះមិនខ្វះទេ ម៉ូយ មិនខ្វះទេអ្នកជួយទិញ យកទៅណាអស់ ។ ថែមទាំងទៅណាមកណាមានស្គាល់មានអ្នកសរសើរអាណិតស្រលាញ់រាប់អានទៀត។ សូមភ័យទោសជាមុន រាល់ការខមិន របស់ខ្ញុំ”។

គួរបញ្ចាក់ផងដែរថា៖ ប្អូនស្រីដែលត្រូវអ្នកលក់ជេរ ប្រមាថ កាត់ព្រឹកនោះ បានបង្ហោះសារតបទៅវិញថា៖ “ខ្ញុំទទួលស្គាល់ថាខ្ញុំក្រតែខ្ញុំមិនចេះដេីរជេរ ប្រមាថមេីលងាយនាក់ណាម្នាក់នោះទេ ព្រោះគេមិនបានមកសុំលុយយេីងចាយសុំបាយយេីងសុីទេ 
ម្ដាយខ្ញុំបានប្រដៅខ្ញុំបានល្អណាស់ ។

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here