ស៊ូ សីរីកា​​​ ថានាងលក់តែសំឡេង មិនលក់ខ្លួនទេ

0
23
Loading...

Loading...

ថ្មីៗនេះ កញ្ញា ស៊ូ ស៊ីរីកា ​តារាចម្រៀងប្រចាំផលិតកម្មថោន ​បានថ្លែងទៅកាន់អ្នករិះគន់មួយចំនួនដែលពេបជ្រាយ និងរូបសម្បត្តិរបស់នាងថា នាងលក់តែសំឡេង មិនលក់ខ្លួនទេ ខណៈដែលរូបនាងបានឱកាសចេញទៅច្រៀងរាំរកលុយលើទឹកដីនៃសហរដ្ឋអាមេរិកជាលើកដំបូង ហើយការថ្លែងបែបនេះ ក្រោយពីមានទស្សនិកជនមួយចំនួនតូចបានបន្ទោសបង្អាប់ថាតារាស្រីរូបនេះមានរូបរាងមិនស្រស់សោភានោះ។

Loading...

ម្ចាស់បទ”ទាសករស្នេហ៍” ស៊ូ ស៊ីរីកា បានបញ្ចេញសារតបតអ្នករិះគន់ក្រោយពីសម្តី និងសាររិះគន់រូបសម្បត្តិរបស់ នាង និងអ្នកចម្រៀងមួយចំនួនទៀត បានបន្តហើរមកប៉ះត្រចៀក និងឃើញផ្ទាល់ភ្នែក។ ការបញ្ចេញសារនេះត្រូវបាននាងថ្លែងសារពីសហរដ្ឋអាមេរិក ដែលជាទីកន្លែងដែលនាងបានចេញទៅសម្តែងជាលើកដំបូង។

តារាស្រីរូបនេះបញ្ជាក់ថា មុនពេលសម្រេចចិត្តចូលប្រឡូកក្នុងអាជីពសិល្បៈគឺនាងបានត្រៀមចិត្តរួចមកហើយថានឹងត្រូវប្រឈមមុនទៅនឹងការរិះគន់។ នាងដឹងដែរថា នាងមានខ្លួនតែមួយក៏មិនអាចទៅផ្គាប់ចិត្តមនុស្សរាប់លាននាក់បានអស់នោះដែរ ហើយក៏មិនដឹងដែរថាអ្នកខ្លះស្រលាញ់ចូលចិត្ត និងស្អប់មកលើនាង។ អ្វីដែលនាងអរគុណគឺការស្រលាញ់ចូលចិត្តពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រមកលើរូបនាង ប៉ុន្តែនាងសុំនិយាយបន្តិចជុំវិញការរិះគន់មកលើរូបសម្បត្តិថាអ្នកនេះមិនស្អាតអ្នកនោះមិនស្អាត ប៉ុន្តែនាងចង់បញ្ជាក់ថា អ្នកណាក៏ចង់កើតមកមានរូបសម្បត្តិស្រស់ស្អាតដែរ។

ទោះជាយ៉ាងណានាងបញ្ជាក់ថាពិតជាពេញចិត្តសម្រាប់សម្រស់ដែលនាងទទួលបាន និងពេញចិត្តនូវអ្វីដែលខ្លួននាងមាន ហើយអ្វីដែលនាងកាន់តែពេញចិត្តនោះគឺសមត្ថភាពច្រៀងជាចម្បង ដែលរូបសម្បត្តិគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ ព្រោះនាងលក់សំឡេង មិនមែនលក់ខ្លួនទេ។ នាងក៏បានអរគុណដល់ព្រហ្មលិខិតដែលកំណត់ឲ្យម្តាយរបស់នាងបង្កើតរូបនាងមកឲ្យមាត់ចេះប្រើក្នុងការនិយាយស្តី និងសំឡេងដែលអាចច្រៀងបាន តិចតួច និងចេះប្រើភាសាមនុស្ស មិនមែនជាភាសាសត្វធាតុ។

មុននឹងសម្រេចចិត្តរៀបរាប់យ៉ាងច្រើននៅលើបណ្ដាញសង្គម គេដឹ​​ង​យ៉ា​​ងជាក់ច្បាស់រួចទៅហើយថា កន្លងមក កញ្ញា ស៊ូ ស៊ីរីកា ធ្លាប់រងនូវពាក្យរិះគន់លើស ញយដងពេកណាស់ទៅហើយ ពីបុគ្គលមួយក្ដាប់តូចដែលបញ្ចេញការ​រិះគន់​ហួស​ព្រំ​ដែ​ន​ការស្ថាបនា ទើបនាង​សម្រេចចិត្ត​ទម្លាយអារម្មណ៍​ពិតចេញ​ម្ដង ដើម្បីឲ្យ​បាន​ធូរទ្រូង​មួយគ្រា។

គួរបញ្ជាក់ដែរថា តារាចម្រៀង សំឡេងធ្ងន់ស៊ូ ស៊ីរីកា បានចេញទៅច្រៀងលើកដំបូងលើទឹកដីសហរដ្ឋអាមេរិកកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៩មកម្ល៉េះ ជាមួយតារាចម្រៀង លោក យឹង យន តាមរយៈការរៀបចំរបស់អង្គការ IKARE។ នាងនឹងត្រូវចំណាយពេលច្រៀងរាំនៅទីនេះប្រមាណជារយៈពេល២ខែពោលគឺនាងនឹងវិលមកកម្ពុជាវិញក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចប់សប់គ្រប់។ រយៈពេលជាមួយខែនៅទីនោះនាងទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះតែតារាចម្រៀតរូបនេះអាចច្រៀងបទចម្រៀងបានគ្រប់ទម្រង់ពិសេសបទចម្រៀងមរតកដើម និងចង្វាក់ប្រជាប្រិយខ្មែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here