ឪពុកចុងល្មោភតណ្ហា ចាប់កូនស្រីរំលោភបានជាច្រើនដង ម្តាយទ្រាំលែងបានក៏ដាក់ពាក្យ…

0
25
nor
Loading...

ខេត្តរតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ ឃាត់ខ្លួនឪពុកចុងម្នាក់បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះមកថា ឪពុកចុងល្មោភកាម ចាប់កូនស្រីរបស់ខ្លួន រំលោភសេពសន្ថវៈ បានសម្រេចជាច្រើនដង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់។

Loading...

សមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ច.ណ.ម អាយុ១៤ឆ្នាំ ជនជាតិព្រៅ មុខរបរសិស្ស ត្រូវបានឪពុកចុងចាប់រំលោភសេពសន្ថវ:។ សមត្ថកិច្ចនគរបាលស្រុកលំផាត់បានបន្តថា ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីនោះមក ក៏បានហៅក្មេងស្រីរងគ្រោះមកសាកសួរបំភ្លឺនៅប៉ុស្តិ៍ ពេលនោះឪពុកម្តាយរបស់ខ្លួន បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្រោយមកកូនស្រីក៏បានដាច់ចិត្ត ប្រាប់ម្តាយខ្លួនថា ឪពុកចុងបានចាប់រំលោភសេពសន្ថវៈខ្លួន(កូនស្រី) តាំងពីឆ្នាំ២០១៨មកម្លេះ ហើយមកដល់ឆ្នាំ២០១៩ ក្នុងខែកុម្ភៈ បាន២ដងទៀត សរុបទាំងអស់ចំនួន១០ដងមកហើយ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា ឪពុកចុងមានឈ្មាះ អុក ចាន់ណា អាយុ៣៦ឆ្នាំជនជាតិខ្មែរ បុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់មកគ្រូពេទ្យបានធ្វើកោសល្យវិច័យ ទៅលើក្មេងស្រីរងគ្រោះលទ្ធផលយ៉ាងណានោះ នៅព្រឹកថ្ងៃទី៣០មីនានេះ មិនទាន់បានដឹងនៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣០ មីនានេះ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here