ឃាត់ខ្លួន​វៀតណាម​១២​នាក់ នៅ​​ហាង​កាហ្វេ និង​ហាង​កោស​ជប់ មុខផ្សារPC

0
22
Loading...

Loading...

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌមានជ័យ ប៉ុស្តិ៍​បឹង​ទំពុន បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ​​ចំនួន​១២​នាក់​(​មានស្រី​១០​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។

Loading...

ការ​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ ២០១៩ ស្ថិត​នៅ​ហាង​លក់​កាហ្វេ និង​ហាង​កោស​ជប់​ម៉ាស្សា ម្តុំ​ផ្សារPC តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

បច្ចុប្បន្ន ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​១២​នាក់ ដែល​ឆ្លង​ដែន​មក​ធ្វើការ​និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here