រឿងរ៉ាវឃាតកម្មរបស់លោកឡាយវណ្ណៈលើស្រីកំណាន់ដែលល្បីពេញខេត្តតាកែវពេលនេះដឹងការពិតហើយ

0
23
Loading...

Loading...

(ភ្នំពេញ)៖ ភ្លេចសុំណុំរឿងនេះហើយឬនៅប្រិយមិត្ត? ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២២មិនា ឆ្នាំ២០១៩នេះ បានបើកបន្តសវនាការលើសំណុំរឿងលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងបងប្រុសជាអតីតស្នងការរងខេត្តតាកែវ ជាប់ចោទពីបទឃាតកម្មលើស្រីកំណាន់ឈ្មោះ ចេវ សុវឌ្ឍានា កាលពីថ្ងៃទី២៦មករា ឆ្នាំ២០១៨ ។ 

Loading...

អង្គសវនាការនាថ្ងៃនេះផ្ដោតសំខាន់លើការសាកសួរសាក្សីចំនួន៤នាក់ដែលជាសមត្ថកិច្ចនគរបាលខេត្តតាកែវផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ២នាក់ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមន្ត្រីជំនាញសុខាភិបាលរាជធានីភ្នំពេញមួយរូប។ ក្នុងសវនាការលោកអនុប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកអូន នឿន ប្រធានផ្នែកបច្ចេកទេស បានឆ្លើយបំភ្លឺតុលាការថា នៅថ្ងៃទី ២៦មករា វេលាម៉ោងប្រម៉ាណ២១និង១៥នាទី ខ្លួនបានទទួលព័តិមានតាមទូរស័ព្ទពីលោកស្នងការរងទទួលមន្ទុកបច្ចេកទេសមកថាមានករណីស្លាប់ស្ត្រីម្នាក់នៅក្រុងដូនកែវ ។ បន្ទាប់មកលោកស្នងការបញ្ជាអោយគណកម្មការបច្ចេកទេសចុះទៅកន្លែងកើតហេតុដើម្បីធ្វើកោសល្យវលច្ឆ័យសព។

ក្រុមមន្ត្រីកោសល្យវិច្ឆ័យបានបញ្ជាក់ទៀតថា ពេលទៅដល់កន្លែងកើតហេតុពួកខ្លួនសង្កេតឃើញថាកន្លែងកើតហេតុត្រូវបានគេទន្រ្ទានលុកលុយខុសប្រក្រតីហើយ ។ បន្ទាប់មកពួកខ្លួនក៏ចាប់ផ្ដើមធ្វើការសម្ភាសសាក្សីសំខាន់ម្នាក់ឈ្មោះចាន់ រីដែលជាអ្នកបំរើផ្ទាល់របស់ជនរងគ្រោះដើម្បីប្រមូលព័តិមានទុកជាមូលដ្ឋានក្នុងការសើបអង្កេត។ បន្ទាប់មកទៀតក៏ចាប់ផ្ដើមធ្វើការត្រួតពីនិត្យក្នកងបន្ទប់បានរកឃើញស្រោមសំបុត្រហែកមួយដែលបានសរសេរពីវិបត្តិស្នេហាដ៏ជ្រាលជ្រៅជាមួយនិងបុរសជាប្ដីរបស់គេ។

ក្រោយពីពិនិត្យស្ថានភាពកន្លែងកើតហេតុហើយ ពួកខ្លួនក៏ពិនិត្យសាកសព រកឃើញថាស្ថានភាពសពស្លាប់នៅប្របមាត់បង្អួចដោយយកដៃស្ដាំផ្អឹបជាប់និងកទប់ខ្សែរីដូវាំងននដែលចងរឹតក ហើយដៃឆ្វេងលើកមកកាន់ខ្សែរីដូ ជើងទំលាក់ត្រង់ មានទឹកនោមហូរធ្លាក់សើមខោ ។ ពេលពិនិត្យប្រដាប់ភេទឃើញថាជនរងគ្រោះកំពង់មករដូវដោយមានសំឡីអនាម័យនិងឈាមក្នុងប្រដាប់ភេទ ។ ពេលពិនិត្យឃើញអាការៈនេះគណកម្មការបច្ចេកទេសក៏បានពិភាក្សាគ្នាហើយសម្រេចសរសេររបាយការណ៍ដោយយោងលើព័តិមានដែលប្រមូលបាននៅកន្លែងកើតហេតុបញ្ជាក់ថាជនរងគ្រោះបានធ្វើអត្តឃាតកម្មដោយខ្លួនឯង ។ ចំណែកលោក ឆូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកតាកែវដែលបានទៅពិនិត្យសពនៅកន្លែងកើតហេតុបានបញ្ជាក់ខ្លីថា តាមបទពិសោធរបស់លោកនិងការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ គឺជនរងគ្រោះពិតជាធ្វើអត្តឃាតមែន ។

រីឯលោកនង សុវណ្ណារ័ត្ន មន្ត្រីបច្ចេកទេសនៃមន្ទីរសុខាភិបាល បានពន្យល់យ៉ាងលំអិតអំពីភាពខុសគ្នានៃការធ្វើអត្តឃាតដោយចងករួមទាំងការពិនិត្យលើកត្តាផ្សេងៗជុំវិញកន្លែងកើតហេតុ ដែលផ្ទុយពីករណីសម្លាប់មនុស្សរួចហើយទើបយកទៅចងកជាក្រោយ ដោយសង្ឃឹមថាសេចក្ដីពន្យល់របស់អ្នកបច្ចេកទេសផ្នែកកោសល្យវិច្ឆ័យគឺជាប្រទីពមួយដែលអាចជួយរកយុត្តិធ័មដល់ជនជាប់ចោទទាំងជនរងគ្រោះ ។នេះគ្រាន់តែជារបាយការណ៍និងកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចមូលដ្ឋានប៉ុណ្ណោះ ។ នៅសវនាការលើកក្រោយតុលាការនឹងលើកបង្ហាញពីរបាយការណ៍និងកោសល្យវិច្ឆ័យរបស់នាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃដែលរកឃើញលទ្ធផលផ្ទុយពីនគរបាលមូលដ្ឋាន ។

សំណុំរឿងក្ដីនេះដោយសារផុតម៉ោងរដ្ឋបាលតុលាការសម្រេចផ្អាកសវនាការនៅម៉ោង១២ហើយនឹងបន្តនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ។ សូមរំលឹកថានៅក្នុងសំណុំរឿងនេះ តុលាការបានចោទប្រកាន់លើជនជាប់ចោទ ទី១ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី២ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី៣ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

លោកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ដោយចងកនៅក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ភ្លាមៗករណីនេះ ត្រូវសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថាករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្មទៅវិញ ដោយមានអ្នកបញ្ជា និងរៀបចំទុកដើម្បីសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ខាងលើបញ្ជូនមកតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ។ សវនាការកន្លងមកលោកឡាយ វណ្ណៈ ដែលជាអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅក្នុងអន្លង់ស្នេហ៍ដ៏សែនផ្អែមល្ហែមមានជំរៅកាត់ថ្លៃពុំបាន តែងតែបដិសេធថាខ្លួនមិនល្ងង់ខ្លៅរហូតសម្លាប់ស្រីកំណាន់របស់ខ្លួននោះឡើយ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here