យី!! ចេះនិយាយទៅរួច! ស៊ឹម ថៃណា ថា កើតមកមួយជាតិធាតុមួយចានគ្មានអ្វីអួតនឹងគេទេ​ ក្រៅពីអួតកេរ្តិ៍ដែលម៉ែចែកអោយ…

0
25
Loading...
Loading...

Loading...

(ភ្នំពេញ) ៖ ភ្លេចមុខហើយឬនៅប្រិយមិត្ត? តារាចម្រៀង ស៊ឹម ថៃណា ដែលជាតារាប្រចាំផលិតកម្ម M Production ហាក់​មានភាពស្ងប់ស្ងាត់ខ្លាំងលើ​វិថីសិល្បៈ ខណៈអ្នកគាំទ្រ​តែង​បានឃើញ​នាង​តាមរយៈ​បណ្តាញសង្គម ចំណែក​អ្នក​ចង់ស្តាប់​សំឡេង​ទឹកដម​ដ៏ពិរោះ​នាង​ទៀតសោត​ក៏បានត្រឹម​ស្តាប់​តាមយូធូប ឬហ្វេសប៊ុក​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យមហាជន​ភ្ញាក់ផ្អើលនោះ​មុននេះ​តារាចម្រៀងស្រីមាត់មានមន្តស្នេហ៍ រូបនេះ​ក៏បានបញ្ចេញស្ទីលតែងខ្លួនថ្មី​ ផ្ទុះ​អ្នកគាំទ្រចូលមើល​ ក្នុងឈុតអាវពណ៌ទឹកក្រូច​រំលេច​សម្រស់​ទ្រូងទាំងក្លែប​ រួមខ្សែកចាំងភ្នែកតិចៗ និងសារខ្លីបង្ហាញចរិតពិតខ្លួនថា៖

«មនុស្ស​ខ្ញុំ​អាក្រក់ត្រង់ថា​ គិតអី​ ចង់អីគឺនិយាយភ្លាម​ ចរឹកហ្សីនគឺចឹង​ អត់ក្រែងចិត្តអ្នកណា​ សុំទោស​ដ​ល់អ្នកដែលទទួលរង»។ ខណៈ​ដែលរូបភាពមួយសន្លឹកធ្វើឲ្យ​អ្នកចូលមើលភ្លឹកមិនតិចនាក់នេះបាន​បណ្តែ​តឡើង​លើ​បណ្តាញ​សង្គម ធ្វើឲ្យមហាជនកើតចិត្តជ្រួល​ជ្រើម និងមានសារព័ត៌ចុះ​ហូរ​ហែ ស៊ឹម ថៃ​ណា​ ក៏បានបង្ហាញនូវចិត្តសឿង មិនចុះចាញ់​ ទោះជាមានពាក្យរិះគន់​ក្នុងនោះផង ក៏​តបដោយ​សារ​យ៉ាង​ក្លាហានថា «កើតមកមួយជាតិធាតុមួយចានគ្មានអ្វីអួតនឹងគេទេ​ ក្រៅពីកេរ្តិ៍​ដែលម៉ែចែកអោយគឺសម្រស់បន្តិចបន្តួចនេះ»។

គួរបញ្ជាក់ផងដែរថាទោះបីជាសព្វថ្ងៃតារាចម្រៀង ស៊ីម ថៃណា ហាក់ដូចជារសាត់កាយឆ្ងាយពីការប្រគុំតន្ត្រីតាមស្ថានីយទូរទស្សន៍នានាយ៉ាងក្ដី ក៏មានអ្នកគាំទ្រជាច្រើននាក់ នៅតែចងចាំ និងឃើញនាងតាមរយៈការបង្ហោះរូបថតស្អាតៗ និងសិចស៊ីជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយចំពោះសម្រស់របស់នាងទៀតសោត ក៏ពុំមានអ្វីប្រែប្រួលឡើយ ពោលគឺនៅតែស្រស់ស្អាតពុំចាញ់ពេលនៅជាយុវវ័យប៉ុន្មានទេ ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here